តំណាងរាស្ត្រវ័យក្មេង៣រូបរបស់គណបក្សប្រជាជនកម្ពុជាចូលរួមស្តាប់សវនាការចុងក្រោយក្នុងសំណុំរឿង ០០២ វគ្គ១
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃព្រហស្បតិ៍ទី៣១តុលានេះ អ្នកតំណាងរាស្ត្រវ័យក្មេង៣រូបរបស់គណបក្សប្រជាជនកម្ពុជាគឺលោក ហ៊ុន ម៉ានី លោក ស សុខា និងលោក សួស យ៉ារ៉ា នឹងចូលស្ដាំសវនាការចុងក្រោយនៃសំណុំរឿង០០២ វគ្គ១ ដែលត្រូវជំនុំជម្រះអតីតមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហម ដែលមានតែ២នាក់ គឺ បងធំទី២ នួន ជា និងអតីតគណៈប្រធានរដ្ឋ ខៀវ សំផន។
បើតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃតុលាការខ្មែរក្រហម អ្នកតំណាងរាស្ត្រវ័យក្មេង៣រូបរបស់គណបក្សប្រជាជនកម្ពុជាគឺលោក ហ៊ុន ម៉ានី លោក ស សុខា និងលោក សួស យ៉ារ៉ា ក៏នឹងចូលរួមស្តាប់សវនាការនៅព្រឹកនេះ។
ដោយឡែកអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ត្រាបានប្រាប់អោយដឹងថា មនុស្សយ៉ាងហោចណាស់៥០០នាក់នឹងចូលរួមស្តាប់សវនាការថ្ងៃចុងក្រោយ នេះ។ អ្នកចូលរួមទាំងនោះរួមមាន ប្រជាពលរដ្ឋមកពីខេត្តពោធិ៍សាត់ សិស្សសាលាភូមិន្ទរដ្ឋបាល និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស។
សូមបញ្ជាក់ថា សាលាដំបូងបានសម្រេចផ្តល់ពេលវេលាសម្រាប់ជនជាប់ចោទទាំងពីរគឺ បងធំទី២ នួន ជា និងអតីតគណៈប្រធានរដ្ឋ ខៀវ សំផន ម្នាក់២ម៉ោង ដើម្បីពួកគេអាចបញ្ចេញមតិចុងក្រោយ មុនសាលាដំបូងបិទបញ្ចប់សំណុំរឿងនេះ។ ជាសំណុំរឿងដែលពាក់ព័ន្ធនឹងការចោទប្រកាន់អំពី ជម្រៀសប្រជាជន និងការសម្លាប់ទាហ៊ាន និងមេដឹកនាំរបបលន់ នល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ