ចិនផ្ដល់ឥណទានសម្បទាន ១២១ លានដុល្លារដល់កម្ពុជា
ចិនផ្តល់ឥណទានសម្បទានចំនួន១២១លានដុល្លារដល់កម្ពុជាដើម្បី អនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ អាចាង នៅខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល ពីភ្នំពេញទៅបាវិត ក្នុងខេត្តស្វាយរៀង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលចិនបានផ្តល់ឥណទានសម្បទានចំនួន ១២១ លាន ដុល្លារអាមេរិក ដល់ កម្ពុជាសម្រាប់អនុវត្តគម្រោងចំនួន ២ គឺគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ អាចាង នៅខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល ពីភ្នំពេញទៅបាវិត ក្នុងខេត្តស្វាយរៀង។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន និងលោក លី រូហ្គូ ប្រធានធនាគារអាហរណ៍ នីហរណ៍ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននេះ នៅថ្ងៃពុធម្សិលមិញនេះ។ តាមពិតនេះគឺជានីតិវិធីផ្តល់ និងទទួលកំចី បន្ទាប់កិច្ចព្រមព្រៀងកំចីនេះត្រូវបានចុះហត្ថលេខាម្តងហើយកាលពីខែសីហាកន្លងទៅ។
គួរបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកម្ពុជានិងចិនសម្រេចជាមួយគ្នានោះ ប្រតិភូ និងវិនិយោគិនចិនបានបន្តទស្សនកិច្ចកម្ពុជាឥតដាច់។ ទស្សនកិច្ចដែលតែងតែនាំមកជាមួយនូវជំនួយ និងគម្រោងវិនិយោគជាច្រើន។ ជាក់ស្តែង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងសៀងហៃក៏ទើបទស្សនកិច្ចកម្ពុជា នឹងបានសន្យាពង្រីកសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពក្រុងភ្នំពេញនិងសៀងហៃសម្រាប់៥ឆ្នាំទៀត ដោយផ្តោតទៅលើការពង្រឹងវិស័យអប់រំ សេដ្ឋកិច្ច និងវប្បធម៌៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ