អានតួអត្ថបទ
កម្ពុជា

ចិន​បន្ត​គាំទ្រ​លោក​ហ៊ុនសែន​និង​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​ដឹក​នាំ​ប្រទេស

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ឆ្វេង) និងលោកស៊ី ជីងពីង ប្រធានាធិបតីចិន(ស្តាំ)។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ឆ្វេង) និងលោកស៊ី ជីងពីង ប្រធានាធិបតីចិន(ស្តាំ)។ RFI/ Siv Channa
ដោយ៖ វ៉ា សំណព្វ
១៣ នាទី

នៅ​ក្នុង​ជំនួប​ផ្លូវ​ការ​រវាង​ប្រធានាធិបតី​ចិន​ លោក​ ស៊ី ​ជីង​ពីង​ និង​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលម៉ិញ​ ប្រមុខ​ដឹកនាំ​រដ្ឋ​ចិន​ លោក​ ស៊ី ជីង​ពីង ​បាន​ប្រកាស​គាំ​ទ្រ​លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ និង​បាន​សន្យា​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​ជា​ទំនាក់​ទំនង​បន្សល់​ទុក​មក​តាំង​ពី​បុរាណ​កាល។​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​គណៈប្រតិភូ​កម្ពុជា ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​រយៈពេល​បី​ថ្ងៃ​ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​។

ផ្សាយពាណិជ្ជកម្ម

គួរ​កត់សំគាល់ថា នៅក្នុង​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ​កាលពី​ខែកក្កដា​ឆ្នាំ២០១៣ដែល​ពោ​ពេញ​ដោយ​ការតវ៉ា​របស់​គណបក្ស​ប្រឆាំង​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​អាសនៈ​ដល់​ទៅ២២កៅ​អ៊ី​ពី​ក្នុង​រដ្ឋសភា ពោលគឺ​ពី៩០អាសនៈ​នៅ​ឆ្នាំ២០០៨ មក​នៅត្រឹម​៦៨​អាសនៈ​នៅ​ឆ្នាំ២០១៣ ដែល​ប្រការនេះ អាចជា​ក្តីបារម្ភ​ដ៍​ធំ​មួយ សំរាប់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​រក្សា​កាន់កាប់​អំណាច​បន្ត នៅក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ខាងមុខ។

ប៉ុន្តែ​យ៉ាងណា​ក៍ដោយ បើតាម​លោក សុខ ទួ​ច អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា នេះ​គឺជា​គោលនយោបាយ​កា​ទូត​របស់​ចិន។ ចិន​តែងតែ​ផ្តល់​ទំនុកចិត្ត​សំរាប់​ប្រទេស​ជា​មិត្ត ដូចជា​កម្ពុជា ទាំង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម កា​ទូត ដោយសារតែ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជា​យូ​លង់​ណាស់​មកហើយ។

បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួ នៅក្នុង​ជំ​នូ​ប​នោះដែរលោក​​​ស៊ី​ ជី​ង​ពីង ក៏បាន​បង្ហាញ​ឆន្ទៈ​របស់​ចិន​ក្នុងការ​ជំរុញអោយមាន​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ផ្ទៃ​ក្នុង​បក្ស, អភិបាលកិច្ច​ល្អ, និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​ទៀត រួមមាន វិស័យ​កសិកម្ម, វា​រី​អគ្គិសនី, តំបន់​សេដ្ឋកិច្ច​ពិសេស, ការអប់រំ, សេវា​សុខាភិបាល, ទូរគមនាគមន៍, និង​វិស័យ​ទេសចរណ៍​ជាដើម។ ប៉ុន្តែ​នៅក្នុង​ជំនួប​កំពូល​លើក​នេះ ប្រធានា​ធិបតី​ចិន លោក ស៊ី ជី​ង​ពីង មិនបាន​ប្រកាស​ពី​ការ​ផ្តល់ជំនួយ រឺ​កំចី បន្ថែម​ដល់​ប្រទេស​កម្ពុជា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ