ស្រ្តីបរទេសចូលរួមលើកទឹកចិត្តស្រ្តីខ្មែរស្ម័គ្រចិត្តធ្វើការតាមសហគមន៏
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:៤២
ស្រ្តីស្ម័គ្រចិត្ត ធ្វើការតាមសហគមន៍ចំនួន៣រូប នឹងត្រូវប្រកាសដើម្បីទទួលជ័យលាភី ពានរង្វាន់ព្រះនាងឥន្ទ្រទេវី នៅថ្ងៃទី១២ខែមីនាខាងមុខនេះ ។ ពានរង្វាន់ព្រះនាងឥន្រ្ទទេវី ត្រូវបានបង្កើតឡើងដោយក្រុមស្រ្តីបរទេស មានវត្តមាននៅកម្ពុជា ដើម្បីលើកទឹកចិត្តដល់ស្រ្តីខ្មែរ ដែលបានលះបង់ពេលវេលា និងថវិកាធ្វើការងារក្នុងសហគមន៍ទីជនបទ។ ការផ្តល់ពានរង្វាន់ព្រះនាងឥន្រ្ទទេវីទៅអោយស្រ្តី ក៏ជាការចូលរួមអបអរទិវាសិទ្ធិនារី លើកទី១០០ ឆ្នាំ២០១១នេះផងដែរ។