ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អំពើ​ពុក​រលួយ​៖​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​មិន​ល្អ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការតម្លាភាពកម្ពុជា នៅថ្ងៃពុធទី២៧ ខែមករា ឆ្នាំ២០១៦ បានរៀបចំសន្និសីទកាសែតមួយ ដោយបានបង្ហាញពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយក្នុងឆ្នាំ២០១៥ កន្លងទៅ។ ក្នុងឆ្នាំ២០១៥នេះ កម្ពុជាមានចំណាត់ថ្នាក់១៥០ ក្នុងចំណោមប្រទេស១៦៨ ដែលអង្គការតម្លាភាពអន្តរជាតិលើកយកមកសិក្សា។ ចំណាត់ថ្នាក់នេះ គឺបង្ហាញថាអំពើពុករលួយនៅកម្ពុជា គឺនៅតែអវិជ្ជមានឬក៏អាក្រក់ដដែល។ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល បានទាត់ចោលចំពោះរបាយការណ៍ ហើយអះអាងថា ជារបាយការណ៍ដែលមិនបង្ហាញពីធាតុនៃសង្គមកម្ពុជានោះទេ។ យ៉ាងណាក៏ដោយ គណៈកម្មការលុបបំបាត់អំពើពុករលួយរបស់រដ្ឋសភា បានស្វាគមន៍ចំពោះរបាយការណ៍នេះ ហើយបានស្នើឱ្យរដ្ឋាភិបាលបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនជាបន្តដើម្បីលុបបំបាត់អំពើអយុត្តិធម៌នេះ។

​ទង់ជាតិខ្មែរ
​ទង់ជាតិខ្មែរ RFI/Khmer
មើលវគ្គផ្សេងទៀត