ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រជាជន​នឹង​បោះ​ឆ្នោត​ឱ្យ​បក្ស​ប្រ​ឆាំង​ទេ?

សំឡេង ១២:៥៩
ក្បួនដង្ហែ​យុទ្ធនាការ​ឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដោយម៉ូតូ នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃ​​២៧ មិថុនា
ក្បួនដង្ហែ​យុទ្ធនាការ​ឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដោយម៉ូតូ នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃ​​២៧ មិថុនា RFI/ស៊ីវ​ចាន់ណា

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​អូស​ទាញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នៃ​បក្ស​ប្រជាជន​​កម្ពុជា​ដែល​កាន់​អំណាច ឱ្យ​មក​គាំទ្រ​បេក្ខ​ជន​របស់ខ្លួន ក្នុងការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ អាណត្តិ​ទី​ពីរ។ នៅ​ពេល​ដែល​លោក សម រង្ស៊ី មាន​ជំនឿ​លើ​ការ​ឃោសនា​របស់​ខ្លួន លោក ជាម យៀប ចំអក។ អ្នក​ជំនាញ​មានមតិ​ផ្ទុយគ្នា ចំពោះ​លទ្ធផល​ឆ្នោត​អសកល ក្នុង​អាណត្តិ​ទី២នេះ។