ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឳកាស និង​ការ​ប្រឈម​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​កម្ពុជា​

សំឡេង ១៤:០២
ដល់​ពេល​ដែល​កសិករ​លែង​រំពឹង​ស្រូវ​សម្រាប់​លក់ ធ្វើ​ស្រូវ​ត្រឹម​ទុក​ហូប​ប៉ុណ្ណោះ
ដល់​ពេល​ដែល​កសិករ​លែង​រំពឹង​ស្រូវ​សម្រាប់​លក់ ធ្វើ​ស្រូវ​ត្រឹម​ទុក​ហូប​ប៉ុណ្ណោះ

កាលពី​ថ្ងៃទី១០ ខែតុលា កន្លង​ទៅ ក្រសួង​កសិកម្ម និង​ធនាគារ​ពិភព​លោក ប្រកាស​ចាប់​ផ្ដើម​អនុវត្ដ​គម្រោង​ពិធិពកម្ម​វិស័យ​កសិកម្ម ដែល​មាន​ទឹក​ប្រាក់​១០០​លាន​ដុល្លារ​។ សម្រាប់​កម្ពុជា ​វិស័យ​កសិកម្ម​នៅ​តែ​បន្ត​ជួប​បញ្ហា​ថ្មីៗ​ ទៀត​ដូច​ជា​កង្វះ​កម្លាំង​ពលកម្ម ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​ដើម​។ នេះ​បើ​តាម​អ្នក​ជំនាញ​កសិកម្ម​។ អ្នក​ជំនាញ​បន្ត​ថា​ បើ​ទំនើប​កម្មវិស័យ​កសិកម្ម​កម្ពុជា​ ដោះ​ស្រាយ​បាន​នូវ​បញ្ហា​ប្រឈម ដែល​កំពុង​កើត​មាន​ នោះ​ផលិតផល​ពី​កសិកម្ម​កម្ពុជា​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​បាន​។