ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ា ចរិយា៖ អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត​ទាំង​អស់ ត្រូវ​តែមាន​ប័ណ្ណ​បើក​បរ​

សំឡេង ១១:២៦
លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិចរាចរណ៍។
លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិចរាចរណ៍។ @RFI

 ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​នា​រាត្រី​នេះ គឺ លោក អ៊ា ចរិយា នាយក​វិទ្យា​ស្ថានសុវត្ថិភាព​ចរាចរណ៍។ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា កាល​ពី​ព្រឹក​មិញ នេះ បាន​សម្រេចអនុម័ត លុប​ចោល ការ​ធ្វើ​ប័ណ្ណ​បើក​បរ​សម្រាប់​ទោចក្រ​យាន​យន្ត ដែល​មាន​កម្លាំង ១២៥ សេសេ​ចុះ​ក្រោម។ ជុំវិញ​បញ្ហា​នេះ លោក អ៊ា ចរិយា មិន​យល់​ឃើញ​ដូច្នេះ​ទេ។ លោក ចាត់​ទុក​ថា ការ​លែក​លែង​នេះ គឺ​ជា​ចំណុច​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ព្រួយ​បារម្ភ ដោយ​សារ​តែ​ នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន មាន​ចំនួន​អ្នក​បើក​បរ​ម៉ូតូ​ច្រើន​លើស​លប់ ម្យ៉ាង​ទៀត គ្រោះ​ថ្នាក់ចរាចរណ៍​ភាគ​ច្រើន​កើត​ឡើង​លើ​អ្នក​បើកបរ​ម៉ូតូ​ទាំង​នោះ។ ដូច្នេះ លោក មើល​ឃើញ​ថា អ្នកបើក​បរ​ទាំង​នោះ គួរ​តែ​មាន​ប័ណ្ណ​បើកបរ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ ទទួល​បាន​ចំណេះ​ដឹងក្នុង​ការ​បើកបរ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ត​ទៅ​នេះ សូម​ស្តាប់​កិច្ច​សម្ភាស​រវាង សរ ពិសី និង លោក អ៊ា ចរិយា ដូច​ត​ទៅ​៖