ភ្ញៀវប្រចាំថ្ងៃ
លោក ហឿន សុភាព៖ ការល្បាតព្រៃឡង់បានទទួលការសហការល្អពីអាជ្ញាធរ តែបទល្មើសមិនថយចុះទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះគឺ លោក ហឿន សុភាព តំណាងសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ។ កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រជាសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ទើបតែបានបិទបញ្ចប់ការចុះល្បាតព្រៃឡង់រយៈពេល៦ថ្ងៃរបស់ខ្លួន។ ក្រុមសហគមន៍រឹបអូសបានរណារយន្ត និងឧបករណ៍ល្មើសជាច្រើនគ្រឿង។ នៅក្នុងការចុះល្បាតលើកនេះ លោក ហឿន សុភាព អះអាងថា ក្រុមសហគមន៍បានទទួលការរួមសហការយ៉ាងជិតស្និតពីសំណាក់អាជ្ញាធរនិងមន្ដ្រីក្រសួងបរិស្ថាន។ ប៉ុន្តែបទល្មើសព្រៃឈើនិងធនធានធម្មជាតិមិនបានថយចុះទេ។ តទៅនេះជាបទសម្ភាសរវាងអ៊ឹម រចនា និងលោក ហឿន សុភាព។ សូមអញ្ជើញស្ដាប់៖