ភ្ញៀវប្រចាំថ្ងៃ

លោក ​ថៃ ​នរៈសត្យា​៖ ​ក្រៅ​ពី​ទូងស្គ ​ទះប៉ោត​ ពិធី​អបអរសាទរ​ប្រាសាទ​សំបូរ​ព្រៃគុក​នឹង​ធ្វើ​ធំ​នៅ​កោះពេជ្រ​

សំឡេង ១២:៣៩
លោក ថៃ នរៈសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ​ក្នុង​​ពេល​​ផ្តល់​​បទសម្ភាសន៍​​ជា​មួយ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី ​១០​ កក្កដា​ ឆ្នាំ ​២០១៧​។​
លោក ថៃ នរៈសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ​ក្នុង​​ពេល​​ផ្តល់​​បទសម្ភាសន៍​​ជា​មួយ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី ​១០​ កក្កដា​ ឆ្នាំ ​២០១៧​។​ @RFI

ភ្ញៀវ​​​ប្រចាំថ្ងៃ​​​របស់​​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI នៅ​រាត្រី​នេះ គឺ​លោក ថៃ ន​រៈសត្យា អ្នក​នាំ​ពាក្យ​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ បន្ទាប់ពី​ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុង​ខេត្ត​កំពង់ធំ ​ត្រូវបាន​ចុះបញ្ជីរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​ប្រជុំ​លើក​ទី៤១ នាទី​ក្រុង​ Krakow ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០១៧នេះ នៅ​ព្រឹក​មិញ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ស្ថាប័នរដ្ឋ​ទាំង២៥រាជធានី​ខេត្ត វាយ​គង ទូងស្គ ទះ​ប៉ោត ព្រមៗគ្នា នៅវេលា​ម៉ោង១០ ព្រឹក ថ្ងៃទី១០ កក្កដា​នេះ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ ន​រៈ​សត្យា បាន​បញ្ជាក់ថា រដ្ឋា​ភិ​បាល​​នឹងធ្វើ​ពិធី​កាន់តែ​ធំ​ជាង​នេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដើម្បី​អបអរសាទរ ថ្ងៃ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ។