ភ្ញៀវប្រចាំថ្ងៃ

កញ្ញា សឹង សុផារី៖យុទ្ធនាការចុះត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្ម លក់គ្រឿងអលង្ការ និងត្បូងមានតម្លៃ នឹងជួយលើកស្ទួយកិត្តិយសជាតិ

សំឡេង ០៩:៤០
កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
កញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ @RFI

 ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ កញ្ញា សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។ បន្ទាប់​ពីមា​នការ​ឆបោក ផលិតផល លោហ ធាតុ ត្បូងថ្ម មាន​តម្លៃ​ជា​គ្រឿង​អលង្ការ និង វត្ថុអនុស្សាវរីយ៍ ជា​បន្ត​បន្ទាប់ នៅ​តាម​បណ្តាទីផ្សារ និង តំបន់​ទេស​ចរណ៍​នានា ក្រសួង​ពាណិជ្ជ បាន​ចេញ​សេចក្តី​ណែនាំ​មួយ អនុវត្ត​យុទ្ធនាការ​ត្រួត​ពិនិត្យ​អាជីវកម្ម​ គ្រឿង​ត្បូង មាន​តម្លៃ នៅ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ចាប់​ពី​ខែ​ធ្នូ​នេះ​ត​ទៅ​។ ជុំវិញ​ការ​ដាក់​ឲ្យ​អនុវត្ត​សេចក្តី​ណែ​នាំ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​អះ​អាង​ថា នឹង​លើក​កម្ពស់ ការទទួល​ខុស​ត្រូវ​របស់​ម្ចាស់​អាជីវកម្ម និង ការពារ​ផល​ប្រយោជន៍​ដល់​អតិថិជន​ជាតិ​និង​អន្តរជាតិ​។ ជា​ពិសេស លើក​ស្ទួយ​កិត្តិយស​ជាតិ និង ទប់​ស្កាត់​ផលិត​ផល​គ្រឿង​អលង្ការ មាន​តម្លៃ​ក្លែងបន្លំ​។ ត​ទៅ​នេះ សូម​ស្តាប់​បទ​សម្ភាស​រវាង សរ ពិសី និង កញ្ញា សឹង សុផារី ដូច​ត​ទៅ៖