អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​សឿង ​សារឿន​៖ ​ការ​អំពាវ​នាវ​របស់​លោក​ ស ខេង ​គឺ​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​

សំឡេង ១០:៤៤
លោក ​សឿង សារឿន ​នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ​(CCC) ​​។​
លោក ​សឿង សារឿន ​នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ​(CCC) ​​។​ @RFI
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

នៅ​ថ្ងៃទី ២១ មិថុនា នេះ អង្គការ​សង្គម​ស៊ីវិល និង​ក្រសួងមហាផ្ទៃ បាន​បើក​វេទិការ​ពិភាក្សា ជា​លើក​ទី១ ស្តីពី «ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល»។ នៅក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សង្គម​ស៊ីវិល​សហការគ្នា​ឡើងវិញ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្នុងនាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ លោក សឿង សារឿន នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិ​បត្តិការ​​ដើម្បី​​កម្ពុជា (CCC) បាន​ចាត់ទុកថា ការអំពាវនាវ​របស់​លោក ស ខេង គឺជា​សញ្ញា​​វិជ្ជមាន​ថ្មី​មួយ។ សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ២០១២មក មាន​អង្គការ​សង្គម​ស៊ីវិល​ជិត​២​ពាន់​បាន​បំពេញ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ពួកគេ​បាន​ចំណាយ​ប្រាក់​សរុប​ជាង ៦០០ ទៅ ៧០០ លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ដើម្បី​ចូលរួម​កសាង​សង្គម​កម្ពុជា ប៉ុន្តែ​រយៈពេល១ឆ្នាំ​កន្លងទៅ សកម្មភាព​ការងារ​របស់​ពួកគេ​ត្រូវបាន​កាត់បន្ថយ ដោយ​សារ​តែ​​សម្ពាធ​នយោបាយ៕ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ