បទយកការណ៍

កម្ម​វិធី​ជួប​គ្នា​ដូរ​សៀវភៅ​រាប់​អាន​មិត្ត​ ឬ​ Book​ Exchange ​Meet​-​Up ​ជំរុញ​វប្បធម៌​ការ​អាន​នៅ​កម្ពុជា​

សំឡេង ០៨:៥៣
សិស្សា​នុ​សិស្ស ​និស្សិត ​និង​បុគ្គលិក​ក្រុម​ហ៊ុន​ជា​ច្រើន​នាក់​​ចាប់​អារម្មណ៍​ក្នុង​កម្ម​វិធី​ជួប​គ្នា​ដូ​រ​សៀវភៅ​រាប់​អាន​មិត្ត ​ឬ ​Book​ Exchange ​Meet​-​Up ​ជំរុ​ញ​​វប្បធម៌​ការ​អាន​សៀវភៅ​​​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃទី​ ១៧​​ កុម្ភៈ ​ឆ្នាំ ​២០១៩​។​
សិស្សា​នុ​សិស្ស ​និស្សិត ​និង​បុគ្គលិក​ក្រុម​ហ៊ុន​ជា​ច្រើន​នាក់​​ចាប់​អារម្មណ៍​ក្នុង​កម្ម​វិធី​ជួប​គ្នា​ដូ​រ​សៀវភៅ​រាប់​អាន​មិត្ត ​ឬ ​Book​ Exchange ​Meet​-​Up ​ជំរុ​ញ​​វប្បធម៌​ការ​អាន​សៀវភៅ​​​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃទី​ ១៧​​ កុម្ភៈ ​ឆ្នាំ ​២០១៩​។​ @RFI

យុវជន​មួយ​ក្រុម ​កាល​ពី​ចុង​​សប្តាហ៍​​ថ្ងៃ​សោរិ៍​ទី ​១៧ ​កុម្ភៈ ​​ បាន​រៀប​ចំ​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ​«​Book ​Exchange ​Meet​-​Up ​ឬ ​កម្ម​វិធី​ជួប​គ្នា​ដូរ​សៀវភៅ ​រា​ប់​អាន​មិត្ត​»។​ ​ជា​កម្មវិធី​លើក​ដំបូង​របស់​យុវជន ​Workspace​ 1 ​ក្នុង​គោល​ដៅ​ដើម្បី​ជំរុញ​វប្បធម៌​នៃ​ការ​អាន​សៀវភៅ​នៅ​កម្ពុជា​។ ​តាម​រយៈកម្ម​វិធី​នេះ ​លោក ​ឃី ​ឧត្តម​ ហៅ​កូប៊ី ​អតីត​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​លើក​ឡើង​ថា ​តាម​រយៈកម្ម​វិធី​នេះ ​នឹង​ជួយ​ជំរុញ​វប្បធម៌​នៃ​ការ​អាន​សៀវភៅ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។ ​សូម​ស្តាប់​បទ​យកការណ៍នេះ​ រៀប​ចំ​ជូន​ដោយ ​វ៉ា ​សំ​ណព្វ​៖