ទីស្នាក់អាស្រ័យ ប្រាក់បង់ថ្លៃសាលា ទំនើបកម្ម ជាផលលំបាករបស់សិស្សជនបទពេលមករៀននៅភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:០៦
ក្រោយពីដឹងលទ្ធផលថាខ្លួនជាប់បាក់ឌុបហើយ សិស្សានុសិស្សភាគច្រើនត្រូវរៀនបន្តថ្នាក់ ឧត្តមសិក្សា។ ការសិក្សាបន្តភាគច្រើនគឺនៅភ្នំពេញ។ សម្រាប់សិស្សានុសិស្សនៅទីជនបទ រៀននៅភ្នំពេញ គឺជារបត់ថ្មីសម្រាប់ជីវិតរបស់ពួកគេ។ កូនចៅអ្នកជនបទមានការលំបាកច្រើន ពេលមកបន្តការសិក្សាក្នុងទីក្រុង ដូចជាកន្លែងស្នាក់អាស្រ័យ ប្រាក់បង់ថ្លៃសាលា និងទំនើបកម្មនានារបស់សង្គម។ កូនអ្នកស្រែឡើងមករៀននៅភ្នំពេញ ហើយទទួលបានជោគជ័យ ចែករំលែកបទពិសោធន៍ពួកគេថា មានតែការតស៊ូទេទើបឲ្យកូនអ្នកជនបទទំាងឡាយមានអនាគតរុងរឿងបាន។