អ្នកសហជីពមួយចំនួនមិនទាន់ពេញចិត្តនឹងសេចក្តីព្រាងច្បាប់ស្តីពីសហជីព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៩:៤៩
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសហជីពនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០១៤នេះហើយ បន្ទាប់ពីពិភាក្សាគ្នាអស់រយៈពេលជាច្រើនឆ្នាំរវាងផ្នែកទំនាក់ទំនងវិជ្ជាជិវៈនានានៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយបច្ចេកទេសពីអង្គការ ILO ។ ក៏ប៉ុន្តែសម្រាប់សហជីពមួយចំនួន ឃើញថា ច្បាប់ស្តីពីសហជីពនេះ នៅតែមានកង្វះខាត និងថានៅតែមានការគាបសង្កត់ដល់សេរីភាពសហជីព។ ដោយអ្នកសហជីពទាមទារឲ្យមានការពិគ្រោះយោបល់ម្តងជាពីរដងបន្ថែមទៀតមុននឹងពង្រាងច្បាប់នេះទៅដល់រដ្ឋសភា។