កម្ពុជា

ខៀវ សំផន បដិ​សេធ​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះ​រាជ​អាជ្ញា

ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម
ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម © RFI/សុវណ្ណារ៉ា

លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​ ក៏បាន​ឡើង​ថ្លែង​ដោយ​ខ្លី​ដោយបាន​បដិសេធចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​របស់​ស​ហ​ព្រះរាជអាជ្ញា។ លោក ខៀវ សំផន សង្កត់ធ្ងន់​ម្តង​ហើយ​ម្តង​ទៀតថា លោក​មិនដែល​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទាល់​តែ​សោះ។

ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា សវនាការ​សំណុំរឿង ០០២ វគ្គ​ទី១ បាន​ចប់​ទាំងស្រុង​ហើយ​នៅថ្ងៃនេះ។ សំណុំរឿង ០០២ វគ្គ​ទី១នេះ​ជាប់​ពាក់ព័ន្ធ​តែ​រឿង​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ និង​ការ​កាប់​សម្លាប់​​ទាហាន និង​អតីត​មេដឹកនាំ​នៃ​របប លន់ នល់ ។ នៅក្នុង​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់​ខ្លួន សហ​ព្រះរាជអាជ្ញា​បានស្នើ​សុំ​តុលាការ​ដាក់ទោស​ដល់​ជនជាប់ចោទ​ទាំងពីរ​ឲ្យ​ជាប់​ពន្ធណាគារ​អស់​មួយជីវិត។ ប៉ុន្តែ ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ ក៏ដូចជា​ជនជាប់ចោទ​ផ្ទាល់​ដែរ​បាន​សុំ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ សាលក្រម​នៃ​សំណុំ​រឿងនេះ​ត្រូវគេ​គ្រោង​នឹង​ប្រកាស​នៅ​ដើមឆ្នាំ ២០១៤ ខាងមុខ។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI