ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​មាន​ភាព​វិជ្ជមាន​១០០%​នៅ​ឆ្នាំ​២០១២

សំឡេង ០៧:៥៦
សំណង់​អគារ​ខ្ពស់ៗ នៅ​កម្ពុជា ចាប់ផ្តើម​កើនឡើង​វិញ
សំណង់​អគារ​ខ្ពស់ៗ នៅ​កម្ពុជា ចាប់ផ្តើម​កើនឡើង​វិញ RFI/Sophal Nhiem

វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១២​មានសញ្ញា​ល្អ​ធៀបទៅនឹង​ឆ្នាំ​២០១១​ក៏ប៉ុន្តែ​នៅមិនទាន់​ដូចស្ថានភាព​កាលពី​មុនវិបត្តិ​សេដ្ឋកិច្ច​សកល​នៅឡើយ​។​ ក្រុមហ៊ុន​អចលនទ្រព្យ​នានា​បានសម្តែងនូវ​សុទិដ្ឋិនិយម​ដូចៗ​គ្នា​ថា​សញ្ញា​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​ដែលបាន​លិចលង់​អស់​ជាច្រើនឆ្នាំ​ហើយនោះ​ បានងើប​ឡើងវិញ​ជាមួយនឹង​កំណើន​នៃ​សំណង់​អគារ​ខ្ពស់​ៗ​បុរី​ផ្ទះល្វែង​ និង​មានការ​បណ្តាក់ទុន​ពីសំណាក់​អ្នកវិនិយោគ​ក្រៅ​ប្រទេស​។