កម្ពុជា

សហ​ភាព​​អឺរ៉ុប​​កោត​​សរសើរ​​កម្ពុជា​​ដែល​​បាន​​ធ្វើ​​ជា​​គំរូ​​ក្នុង​​ការ​​លុប​​ចោល​​ទោស​​ប្រហារ​​ជីវិត​​

ទង់ជាតិសហគមន៍អ៊ឺរុប
ទង់ជាតិសហគមន៍អ៊ឺរុប REUTERS/Yves Herman

ប្រទេស​កម្ពុជា​កំពុង​បន្ត​ធ្វើជា​គំរូ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ទោស​ប្រហារជីវិត និង​អាចមាន​មោទនភាព​ណាស់​ចំពោះ​របៀប​ដែល​ខ្លួន​បាន​ដកស្រង់​មេរៀន​ពី​អតីតកាល។ កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តែ​ពីរ​ប៉ុណ្ណោះ​នៅក្នុង​អាស៊ាន ដែល​បាន​លុបចោល​ទោស​ប្រហារជីវិត និង​មាន​រយៈកាល​នៃ​ការលុបចោល​បន្ត​ឥត​ដាច់​អស់​រយៈពេល​យូរ​បំផុត ដោយ​ហាមឃាត់​ទោស​ប្រហារជីវិត​ចំពោះ​បទឧក្រិដ្ឋ​ទាំងអស់ ចាប់តាំងពី​ឆ្នាំ ១៩៨៩ មក​ម្លេះ ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី ១០ តុលា​នេះ ដែលជា​ថ្ងៃ​ប្រារព្ធ​ខួប​ទី ១១ នៃ​ទិវា​ពិភពលោក​ប្រឆាំងនឹង​ទោស​ប្រហារជីវិត។

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​បន្ត​ទៀតថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការលុបចោល​ទោស​ប្រហារជីវិត។

សហភាព​អឺរ៉ុប និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​សូម​សរសើរ​ដល់​កម្ពុជា​ចំពោះ​ករណីនេះ ។

បើ​យោងតាម​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​កន្លងទៅនេះ ចំនួន​ប្រទេស​ដែល​បាន​លុបចោល ទោស​ប្រហារជីវិត បាន​កើនឡើង​ពី ៥៥ ទៅដល់ ៩៧ ។ បច្ចុប្បន្ននេះ ប្រទេស​ជាង ១៥០ ពោលគឺ​ជាង ២/៣ នៃ​ប្រទេស​នៅក្នុង​ពិភពលោក បាន​លុបចោល​ទោស​ប្រហារជីវិត​ឬ​មិន​អនុវត្ត​វា ។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI