បទយកការណ៍

រំលឹក​ខួប លោក ជា វិជ្ជា ត្បិត​មនុស្ស​ចូល​រួម​តិច តែ​មិន​ភ្លេច​ទាមទារ​រក​យុត្តិធម៌

សំឡេង ០៨:៤៣
ប្រធានសហជីពនិងកម្មករ-កម្មការិនីមួយចំនួន នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា ដោយមានដាក់កម្រងផ្កានៅមុខរូបសំណាករបស់លោក នៅជិតវិមានឯករាជ្យ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨។
ប្រធានសហជីពនិងកម្មករ-កម្មការិនីមួយចំនួន នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធរបស់លោក ជា វិជ្ជា ដោយមានដាក់កម្រងផ្កានៅមុខរូបសំណាករបស់លោក នៅជិតវិមានឯករាជ្យ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨។ @អ៊ឹង ប៊ុនថន/ RFI

នៅ​ព្រឹក​ថ្ងៃទី ​២២​មករា​នេះ ​គឺ​ជា​ខួប​ ១៤​ឆ្នាំ​នៃការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា ​អតីត​មេដឹក​នាំ​សហជីព​សេរីកម្មករ​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​។ ​ប៉ុន្តែ​ការ​គោរព​វិញ្ញាណក្ខន្ធ​បែប​សាសនា​ នៅ​ឆ្នាំ​នេះ​ បែរ​ជា​ខុស​ប្លែក​ពីរាល់​ដង​ ដោយ​គេ​ពុំ​ឃើញ​វត្ត​មាន​របស់​លោក​ជា​ មុនី​ ប្អូន​ប្រុស​បង្កើត​របស់​លោក​ជា ​វិជ្ជា ​ដែល​ធ្លាប់​តែចេញ​មុខ​ដឹកនាំ​ពិធី​រំលឹក​វិញាណក្ខន្ធ​រាល់​ដង​នោះទេ​។ ​លោក ​ជា ​មុនី​ ត្រូវ​បាន​តុលាការ​កោះហៅ​លោក​ឲ្យ​ចូល​បំភ្លឺ​នៅថ្ងៃ​ទី​ ២២​មករា​នេះ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​សហជីព​មួយ​ចំនួន ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ដែល​ប្តឹង​ទាមទារ​ទឹក​ប្រាក់ ​១​លានដុល្លារ​។ ចំណែក​អ្នក​ចូលរួម​នៅក្នុង​ឆ្នាំនេះ ក៏ខុសពីការ​រំពឹងទុក​ផងដែរ ព្រោះ​ថា​មា​ន​អ្នក​ចូលរួម​តិចតួច​មែនទែន។