បទយកការណ៍
ប្រជាជនប្រឈមនឹងបញ្ហាជីវភាព និងការខូចខាតទ្រព្យសម្បត្តិ នៅពេលមានទឹកជំនន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០២
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិដើមស្លែង ខណ្ឌមានជ័យ ក្រុងភ្នំពេញ បាននាំគ្នាទៅរស់នៅលើទីទួលសុវត្ថិភាពអស់រយៈពេលមួយសប្តាហ៍ហើយ ដោយសារទឹកជំនន់។ ការលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋទាំងនេះ មិនខុសគ្នានឹងកន្លែងដែលរងគ្រោះដទៃទៀតឡើយ គឺបានធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅ និងការប្រកបមុខរបរប្រចាំថ្ងៃយ៉ាងខ្លាំង។