កម្ពុជា

សាលារាជធានី​ភ្នំពេញ​ហាម​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ មិន​អោយ​ធ្វើ​ចរាចរ​ក្នុង​រាជ​ធានី​នៅ​ពេល​ថ្ងៃ​ ចាប់ពីថ្ងៃ​ទី​១វិច្ឆិកា​តទៅ​

រថយន្ដធុនធ្ងន់ធ្វើចរាចរក្នុងរាជធានីភ្នំពេញ
រថយន្ដធុនធ្ងន់ធ្វើចរាចរក្នុងរាជធានីភ្នំពេញ RFI/Siv Channa

ចាប់ពី​ថ្ងៃទី១ខែវិច្ឆិកា​ខាងមុខនេះ​ទៅ រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ ទាំង​របស់​រដ្ឋ និង​ឯកជន ពិសេស​រថយន្ត​កុងតឺន័រ នឹងមិន​ត្រូវ​អនុញ្ញាតអោយ​ធ្វើចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង៥ព្រឹក ដល់​ម៉ោង៩យប់នោះ​ឡើយ។ សេចក្តីសម្រេច​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ ការសម្រេច​យ៉ាងនេះ​ត្រូវបាន​សាលា​រាជធានី​ពន្យល់ថា គឺ​ដើម្បី​ពង្រឹង និង​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​ក្នុង​រាជធានី​អោយ​កាន់តែ​ប្រសើរឡើង។ ដើម្បី​សម្រួល​ដល់​ម្ចាស់​យានយន្ត និង​ក្រុមហ៊ុន​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ​នឹង​កែលំអ​ឡើងវិញ នូវ​ចំណតរថយន្ត​ដែលមាន​ស្រាប់ នៅ​គ្រប់​ផ្លូវជាតិ តាម​ច្រកចេញ​ចូលក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រថយន្ត​ដឹកជញ្ជូន​ទាំងនោះ​អាច ចត​ជា​បណ្តោះអាសន្ន។

ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI