បទយកការណ៍

ពិព័រណ៍​ផលិតផល​បន្លែ​ផ្លែឈើ​កម្ពុជា​ប្រចាំឆ្នាំ​លើកទី៣​បាន​ជំរុញ​ការដាំដុះ​ក្នុងស្រុក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងពាណិជ្ជកម្ម បាន​រៀប​ចំពិ​ព័រណ៍​ផលិត​ផល​បន្លែ​ផ្លែ​ឈើ​កម្ពុជា​ រយៈ​ពេលបី​ថ្ងៃ ពី​ថ្ងៃ​ទី១១ ​ដល់ថ្ងៃ​ទី១៣​ តុលា ​នៅ​ឯមជ្ឈ​មណ្ឌល​កោះ​ពេជ្រ។ ពិព័រណ៍​ប្រចាំ​ឆ្នាំ​លើក​ទី៣​នេះ​ ទទួល​បាន​ការ​ស្វាគមន៍​ ពីកសិករ​អ្នក​ដាំបន្លែ​ និង​ប្រជាពលរដ្ឋ​ អ្នក​គាំ​ទ្រ​កសិ​ផលក្នុង​ស្រុក​ ហើយ​វាក៏​បាន​ក្លាយ​ជាព្រឹត្តិ​ការណ៏មួយ​ ដែល​ជំរុញ​ទឹក​​ចិត្ត​​កសិករ​​ខ្មែរ​ អោយ​បន្ត​ការដាំដុះ​ថែម​ទៀត ​ក្នុង​ខណៈ​ដែលប្រទេស​កសិកម្ម​មួយនេះ ​បាន​នាំចូល​បន្លែ​ ផ្លែឈើ​​ពីបរ​ទេស​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ ជា​ប្រចាំថ្ងៃ​ នា​ពេលប​ច្ចុប្បន្ន​នេះ។​

ផ្លែឈើកម្ពុជាដែលបានដាក់តាំងបង្ហាញ ក្នុង​ពិព័រណ៍​នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ផ្លែឈើកម្ពុជាដែលបានដាក់តាំងបង្ហាញ ក្នុង​ពិព័រណ៍​នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ RFF/Im Navin
មើលវគ្គផ្សេងទៀត