អានតួអត្ថបទ
បទយកការណ៍

កម្មករ​បានចូល​ធ្វើការ​តែ​នៅចង់​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់ខែ​១៦០ដុល្លារ​ដដែល​

សំឡេង ០៧:៤២
កម្មករ កម្មការិនីកាត់ដេរ
កម្មករ កម្មការិនីកាត់ដេរ RFI
ដោយ៖ អ៊ឹម ណាវិន
១២ នាទី

ក្រោយ​ពី​មាន​ការបង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ ដោយ​បង្ហូរឈាម មាន​អ្នក​ស្លាប់ របួស​និង មានអ្នកត្រូវ​​អាជ្ញាធរ​​​ចាប់​ខ្លួនមក​ បាតុ​កម្ម​ទាមទារ​ប្រាក់ខែ១៦០ដុល្លារ​ក៏​បាន​​រំសាយ ហើយ​កម្មករ​បាន​វិល​ចូល​ធ្វើការ​វិញ។ នៅ​តាម​តំបន់​មាន​រោងចក្រ នៅ​ពេល​នេះ​គេ​សង្កេត​ឃើញ​ទិដ្ឋភាព​បាន​វិល​ទៅ​ជា​ធម្មតា។ កម្មករ​បាន​ចូល​ធ្វើការ អ្នក​លក់ដូរ​បាន​ប្រកប​របរ​ដូច​ដើម។ តែ​កម្មករ​និយាយ​ថា ​វា​ជា​សភាព​ស្ងប់​ស្ងាត់​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ ក្នុង​ចិត្ត​ពួក​គេ​នៅ​តែ​ចង់​ធ្វើ​បាតុ​កម្ម​ទាមទារ​ឲ្យ​បាន​ប្រាក់​ខែ១៦០ដុល្លារ។ កម្មករ​និយាយ​ថា ការបង្ក្រាប​ដោយ​ហិង្សា​​គ្មាន​ដំណោះ​ស្រាយ​តាមការ​ទាមទារ មិន​អាច​ទប់​ស្កាត់ ចលនា​បាតុកម្ម​បាន​ឡើយ។​ ប្រសិន​​ជា​មាន​បាតុកម្ម​ម្តង​ទៀត ​ពួក​យើង​នឹង​ចេញ​ធ្វើ​បាតុកម្ម​ជាថ្មី។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ