អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋ​​មិន​អាច​​លូក​ដៃ​​ក្នុង​ការ​ដំឡើង​ថ្លៃ​​របស់​​ក្រុមហ៊ុន​​ដឹក​ជញ្ជូន​ តែ​មាន​​សំណូមពរ​​ឲ្យ​​មាន​ការ​​បង្កើត​​សេវា​​ដឹក​ជញ្ជូន​​របស់​​រដ្ឋ​

សំឡេង ០៨:៥៤
រថយន្ត​ឈ្នួល​តែង​តែ​​​ដំឡើង​​ថ្លៃ​​ក្នុងរដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​​ ព្រោះ​មាន​ពលរដ្ឋ​ជា​ច្រើន​សម្រុក​ទៅ​​កាន់​​ស្រុក​​កំណើត​​
រថយន្ត​ឈ្នួល​តែង​តែ​​​ដំឡើង​​ថ្លៃ​​ក្នុងរដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​​ ព្រោះ​មាន​ពលរដ្ឋ​ជា​ច្រើន​សម្រុក​ទៅ​​កាន់​​ស្រុក​​កំណើត​​ ©វណ្ណារ៉ា
ដោយ៖ ញឹម សុផល

វា​​មិន​មែន​ជា​​រឿង​​ថ្មី​​ទេ​​ដែល​ថា ​ពេល​​មាន​​បុណ្យ​ទា​ន​ធំ​ៗ​ម្តង​ៗ ​រថយន្ត​​តាក់​ស៊ី​​ទាំង​​តូច​​ទាំង​​ធំ​ រួម​ទាំង​​រថយន្ត​ក្រុង​​ផង​ដែរ​ បាន​​ដំឡើង​ថ្លៃ​​របស់​​ពួក​គេ​​ខ្ពស់​ រហូត​​ទៅ​ដល់​​ពីរ​ដង​​ក៏​មាន​​ធៀប​​ទៅ​នឹង​​តម្លៃ​​ធម្មតា​។ ​ការ​​ដំឡើង​​ថ្លៃ​ឈ្នួល​​រថ​យន្ត​​នេះ​ ធ្វើ​​ឲ្យ​​មាន​ប្រតិកម្ម​​ជា​ច្រើន​​ពី​​សំណាក់​ប្រជា​​ពល​រដ្ឋ​ខ្មែរ​ ជា​ពិសេស​​អ្នក​​ដែល​មាន​​ជីវភាព​​ក្រី​ក្រ​​និង​​កម្រិត​​មធ្យម​។ ​ដោយ​សារ​តែ​​សេវា​ក​ម្ម​រថយន្ត​ក្រុង​​ធ្វើ​ឡើង​​តាម​បែប​​សេដ្ឋកិច្ច​​ទីផ្សា​រ​​សេរី​ រដ្ឋាភិបាល​​មិន​អាច​​ប្រើ​ប្រាស់​​ឥទ្ធិពល​​របស់​ខ្លួន​​ធ្វើ​​ឲ្យ​​តម្លៃ​​ឡាន​​ឈ្នួល​​ឯក​ជន​​ចុះ​ថ្លៃ​​ដូច​​ធម្មតា​​ឬ​ក៏​​ឡើង​ថ្លៃ​​បន្តិច​បន្តួច​​បាន​ទេ។​ ក្រុម​ហ៊ុន​​ឯក​ជន​​ក៏​មាន​​ហេតុផល​​មួយ​ចំនួន​​ដែរ​។ ​ជា​​អនុសាសន៍ ​រដ្ឋ​​គួរ​​បង្កើត​​សេវា​​ដឹក​ជញ្ជូន​​រយៈ​ចង្ងាយ​​ឆ្ងាយ​ ដូច​ជា​​ក្រុម​ហ៊ុន​​ឯកជន​​ដូច្នោះ​​ដែរ ​ដើម្បី​​កុំ​​ឲ្យ​​ក្រុមហ៊ុន​​ឯកជន​​ជិះ​សេះ​​លែង​ដៃ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ