អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​ការការពារ​ពលករ​ក​ម្ពុ​ជា

ពលករ​ខ្មែរ ដែល​ចាញ់​បោក​មេខ្យល់ បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ូរីស​មក​កម្ពុជា​វិញ
ពលករ​ខ្មែរ ដែល​ចាញ់​បោក​មេខ្យល់ បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ូរីស​មក​កម្ពុជា​វិញ RFI/Channa Siv
ដោយ៖ ប៉ែន បូណា
៦ នាទី

នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ថ្មី​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចការពារ​ពលករ​ក​ម្ពុ​ជា​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​យោងតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ដែល​បាន​ប្រាប់​ក្រុមអ្នកកាសែត។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​នោះ ភាគី​ម៉ាឡេស៊ី​បាន​បញ្ជាក់ថា ការយឺតយ៉ាវ​ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នេះ​គឺ​ដោយសារតែ​ម៉ាឡេស៊ី​កំពុង​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​អំពី​បញ្ហា​នេះ។ យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​រង់ចាំ​ការចុះហត្ថលេខា​នេះ ប្រមុខ​ការទូត​កម្ពុជា​បានស្នើ​ឲ្យ​ម៉ាឡេស៊ី​ការពារ​ឲ្យ​បានល្អ​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​របស់ខ្លួន។

សូមបញ្ជាក់ថា ពលករ​ខ្មែរ​ជាច្រើន​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បានទទួល​រង​ការរំលោភបំពាន​ពី​ថៅកែ។ មាន​ពល​ការិនី​ដែលជា​ជំនួយការ​មេផ្ទះ​ខ្លះ​ទទួលរង​ការរំលោភ​ផ្លូវភេទ វាយ​ធ្វើបាប​រហូតដល់​ឡប់សតិ និង​អ្នកខ្លះ​បាន​ស្លាប់​ក៏មាន។ នេះ​ជា​ហេតុផល​ដែល​កម្ពុជា​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​ការពារ​ពលករ​របស់ខ្លួន​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ