អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ឈឹម ​ផលវរុណ​៖ ​អ្នក​ដែល​ថា​វៀត​ណាម​ជា​អ្នក​ឈ្លាន​ពាន​កម្ពុជា​ ក៏​គួរ​តែ​​និយាយ​ថា​ អាមេរិក​ និង​វៀត​ណាម​ខាង​ត្បួង​ជាអ្នក​ឈ្លាន​ពាន​កម្ពុជា​ដែរ​

សំឡេង ១៣:២៦
លោក ឈឹម ផលវរុណ អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា ។
លោក ឈឹម ផលវរុណ អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា ។ @RFI
ដោយ៖ អ៊ឹង ប៊ុនថន

ភ្ញៀវប្រ​ចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅរាត្រីនេះ គឺ លោក ឈឹម​ ផលវរុណ អ្នកនាំ ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ គណបក្ស​កាន់​អំណាច​នេះ បាន​រំឭក​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ការ​ដួល​រលំ​របបខ្មែរ​ក្រហម។ ត្បិត​នៅឆ្នាំ​នេះ ​ថ្ងៃ​៧មករា ត្រូវបាន​រៀប​ចំ​ឡើង​ទ្រង់​ទ្រាយធំក៏ដោយ ប៉ុន្តែ​នៅ​តែមានការ​លើក​ឡើង​ខុសគ្នា​ពី អត្ថន័យ​នៃថ្ងៃនេះ ដោយ​បក្សកាន់អំណាច​ថា​វៀតណាមជាអ្នកមានគុណ តែខាងអ្នកប្រឆាំងថាជាថ្ងៃដែល​វៀត​ណាម​ឈ្លានពានទឹកដីខ្មែរ​។ សម្រាប់​អ្នកនាំពាក្យ ​គណបក្ស​ប្រជាជនកម្ពុជា ​ ​ អ្នក​ដែល​ថា​​វៀតណាម​ជាអ្នក​ឈ្លាន​ពាន​កម្ពុជា​ ក៏​គួរ​តែ​ហ៊ាន​និយាយថា ​អាមេរិក​ និង​វៀតណាម​ខាង​ត្បួងជា​អ្នកឈ្លាន​ពាន​កម្ពុជា​ផងដែរ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ