ភ្ញៀវប្រចាំថ្ងៃ
លោក ចាន់ យុត្ថា៖ បាតុភូតអែលនីញ៉ូកំពុងបង្កើនឥទ្ធិពលលើកម្ពុជា ធ្វើឲ្យកម្តៅកើនឡើង និងមានខ្យល់កន្ត្រាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១១
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការឡើងកម្តៅខ្លាំងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។ លោក ចាន់ យុត្ថា ជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ បានបញ្ជាក់ថា ការឡើងកម្តៅបែបនេះ បណ្តាលមកពីបាតុភូតអែលនីញ៉ូ ជាផលវិបាកមកពីឧស្ម័នផ្ទះកញ្ចក់។ សម្រាប់កម្ពុជា អ្នកនាំពាក្យក្រសួងធនធានទឹកដដែលបានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នៅពេលភ្លៀវកក់ខែ។