ភ្ញៀវប្រចាំថ្ងៃ
លោក ឈុំ សុជាតិ៖ ការផ្សាយថាកម្ពុជាផ្តល់ទីតាំងឈរជើងឲ្យកងទ័ពបរទេស ជាការបង្ខូចកិត្តិយសកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ក្រសួងការពារជាតិដែលបានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលព័ត៌មានAsia Time ដែលបានផ្សព្វផ្សាយថា កម្ពុជាបានផ្តល់ទីតាំងឈរជើងដល់កងទ័ពបរទេស ដែលគេសំដៅដល់កងទ័ពចិន ឲ្យឈរជើងនៅសមុទ្រភាគខាងលិចប្រទេសកម្ពុជា ។ លោក ឈុំ សុជាតិ បានចាត់ទុកការផ្សាយបែបនេះថា ជាចេតនាបង្ខូចកិត្តិយសរដ្ឋាភិបាលកម្ពុជា តាមរយៈជនបរទេសមួយចំនួន។