ភ្ញៀវប្រចាំថ្ងៃ

លោក ​ហង្ស ​ពុទ្ធា​៖​ ទោះគ្មាន​សមាជិក​សម្រាប់​ចេញ​ទៅ​បោះ​ឆ្នោត​ ក៏​គណ​បក្ស​នីមួយ​ៗ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ដែរ​

សំឡេង ០៩:០២
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ @RFI

ភ្ញៀវប្រចាំថ្ងៃរបស់​វិទ្យុ​បារាំង​អន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប។ គជប ដែលបាន​ចេញប្រកាសមួយកាលពីម្សិលមិញ ដោយទទួល​ស្គាល់ជាផ្លូវការ​នៃការចុះ​បញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះឈបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាអាណត្តិទី៣នៅថ្ងៃទី២៦​ខែឧសភាពេលខាងមុខ។ ការបោះឆ្នោត​អសកលមួយ​នេះ គឺមានគណបក្សនយោបាយចំនួន៧ចូលរួម។ យ៉ាងណាក៏ដោយក្នុងចំណោមគណបក្សទាំងនោះ គឺមានតែគណបក្សប្រជាជន​កម្ពុជា​ទេ ដែល​មានសមាជិករបស់ខ្លួនជាក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​សមាជិករដ្ឋសភា សម្រាប់​ចេញ​ទៅ​បោះឆ្នោត។ តែលោក ហង្ស ពុទ្ធា បញ្ជាក់ថា ទោះគ្មានសមាជិក​សម្រាប់​ចេញទៅបោះឆ្នោត ក៏គណបក្សនីមួយៗមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោត​ក្រុម​ប្រឹក្សានេះដែរ។