ភ្ញៀវប្រចាំថ្ងៃ

លោក​បណ្ឌិត​ គិន ​ភា​៖ ​បើ​សហរដ្ឋ​អាមេរិក​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កម្ពុជា​ គួរ​ធ្វើ​ដូច​ចិន​មក​លើ​កម្ពុជា​

សំឡេង ១១:២៤
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា @RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅរាត្រីនេះ​ គឺ​លោក​បណ្ឌិត​ គិន​ ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។​ លោក​ គិន​ ភា ​បាន​លើក​ឡើង​ថា​បើសហរដ្ឋ​អាមេរិក​ចង់​មាន​ទំនាក់​ទំនង​ល្អជា​មួយ​កម្ពុជា ​គួរ​តែ​ធ្វើដូច​ចិន​ដែល​ផ្តល់​ទាំង​ជំនួយ​ និងការ​វិនិយោគ​មក​លើ​កម្ពុជា​។​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ​គឺ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ និង​ចិន​បានសាច​ទឹក​ដាក់​គ្នា​ម្តង​ទៀត​ចំពោះ​ទង្វើ​របស់​ពួកគេ​មក​លើ​ប្រទេស​កម្ពុជា​ គឺ​ទាក់​ទំនង​នឹង​របប ​លន់​ នល់ ​និង​របប​ខ្មែរ​ក្រហម​។​