អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​គិត ​ទូច​៖​ ការ​សម្រុក​តវ៉ា​រឿង​ដី​ធ្លី​របស់​ពលរដ្ឋ​ដោយ​សារ​ឱកាស​ជិត​បោះ​ឆ្នោត​

សំឡេង ១១:៤១
លោក ​គិត​ ទូច​ ប្រធាន​កម្មវិធី​អភិបាល​កិច្ច​នៃ CLEC
លោក ​គិត​ ទូច​ ប្រធាន​កម្មវិធី​អភិបាល​កិច្ច​នៃ CLEC @FB/គិត ទូច
ដោយ៖ អ៊ឹង ប៊ុនថន
១៧ នាទី

ពលរដ្ឋ​មក​ពីខេត្ត​ចំនួន​៤នៅ​ថ្ងៃ​នេះ ​បាន​ឡើង​មក​តវ៉ា​ដល់​រាជ​ធានី​ភ្នំពេញ​ ជំរុញ​ឲ្យ​ក្រសួង​​រៀប​​ចំ​ដែន​​ដី​ពន្លឿន​​ដំណោះ​ស្រាយ ​ខណៈ​ជា​រដូវ​ដាំ​ដុះ​។ ការ​​តវ៉ា​របស់​​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅពេល​នេះ​ គឺបន្ទាប់ពី​ រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​ផ្ទៃ​ កាល​​ពីថ្ងៃ​​ទី​​ ១៣ខែ​មិថុនា ​បាន​បញ្ជា​​ទៅ​​រដ្ឋបាល​​ខេត្ត​នានា​​ឲ្យ​​ដោះស្រាយ​​វិវាទ​​ដីធ្លី​​ក្នុង​ខេត្ត​​របស់​​ខ្លួន​​ឲ្យ​​មាន​​ប្រសិទ្ធ​ភាព​​​​ ដើម្បី​កុំឲ្យ​ពលរដ្ឋ​ឡើង​មក​តវ៉ាដល់​ភ្នំពេញ។​ ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​​យើង​រាត្រី​នេះ ​គឺ​លោក ​គិត​ ទូច​ ប្រធាន​​កម្ម​វិធី​​អភិបាលកិច្ច​​នៃ​មជ្ឈមណ្ឌល​​អប់​រំ​​ច្បាប់​​សម្រាប់​​សហគមន៍​ (CLEC)​ ។​លោកកត់សំ​គាល់​ថា ​ការ​ដែល​ពលរដ្ឋ​សម្រុក​​ឡើង​តវ៉ា​រឿងដី​ធ្លី​គឺដោយសារ​តែជិត​បោះ​ឆ្នោត​។ ប៉ុន្តែ​លោក​អះអាង​ថា​ជម្លោះ​ដីធ្លី​មិន​កើន​ឡើងនោះ​ទេ។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ