អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី​ ម៉េង​ សុភារី​៖​ លោក​ កឹម​ សុខា ​ចង់​ជួប​អ្នក​គាំ​ទ្រ​នៅ​ខាង​ក្រៅ​ផ្ទះ​ តែ​មិន​ទាន់​មាន​ការ​អនុញ្ញាត​ពី​តុលាការ​​

សំឡេង ០៩:៥៤
លោកស្រី ម៉េង សុភារី សហមេធាវីដែលការពារក្តីឲ្យលោក កឹម សុខា។
លោកស្រី ម៉េង សុភារី សហមេធាវីដែលការពារក្តីឲ្យលោក កឹម សុខា។ @facebook
ដោយ៖ អ៊ឹង ប៊ុនថន

ថ្វី​ត្បិត​តែ​ត្រូវ​បាន​នាំ​ខ្លួន​មក​ដល់​គេហដ្ឋាន​ទាំង​ពាក់​កណ្តាល​យប់​១០​កញ្ញា​ឆ្នាំ​២០១៨​​មែន​ ​តែ​លោក ​កឹម​ សុខា​ នៅ​តែ​​ស្ថិត​​ក្រោម​​ការ​​ត្រួត​​ពិនិត្យ​​របស់​​តុលាការ​ពី​បទ​«ក្បត់ជាតិ»​​ដដែល​។​​ នេះ​បើ​តាម​ដីកា​សម្រេច​​របស់​​ចៅ​ក្រម​​តុលាការ​​ក្រុង​​ភ្នំពេញ​។​ មិន​តែ​ប៉ុណ្ណោះ ​តុលាការ​​ក៏​បាន​ហាម​មិន​ឲ្យ​​លោក​ កឹម​ សុខា ​ចេញ​ក្រៅ​​ផ្ទះ​ ឬ​ជួប​ថ្នាក់​​ដឹក​នាំ​គណ​បក្ស​សង្រ្គោះជាតិ​ និង​​ជន​បរទេស​ទៀត​ផង​។​ ចំណុច​នេះ ​មេធាវី​ការ​ពារ​ក្តី​បាន​លើក​ឡើង​ថា​ វា​ហាក់​ដូចជា​ការ​​ផ្ទេរ​ពី​ការ​ឃុំខ្លួន​​នៅ​​ពន្ធនាគារ​​ មក​​ឃុំ​​ខ្លួន​​នៅ​ក្នុង​​ផ្ទះ​វិញ​ម្តង​។ ​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ