ភ្ញៀវប្រចាំថ្ងៃ
លោក ង៉ែត ជូ៖ កម្ពុជានៅមានបញ្ហាប្រឈមច្រើនក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៩
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៧ ដែលធ្វើនៅទីក្រុងហាណូយ កាលពីថ្ងៃទី ១២ ខែកញ្ញានេះ គេបានលើកយកប្រធានបទសំខាន់មួយគឺ “សហគ្រិនភាព និងបដិវត្តន៍ឧស្សាហ៍កម្មទី៤សម្រាប់អាស៊ាន ទាំងមូល” ។ សម្រាប់ប្រមុខរដ្ឋាភិបាលខ្មែរ គឺកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការចាប់យកប្រយោជន៍ដែល កើតចេញពីបដិវត្តន៍ ឧស្សាហកម្មទី៤នេះ ដោយផ្អែកលើកំណើនចំណេះដឹងរបស់យុវជន ការកើនឡើងនៃការប្រើប្រាស់ ទូរស័ព្ទវៃឆ្លាត និងការនាំមកចូលនូវបច្ចេកវិទ្យាជាដើម។ តើអ្វីទៅជាបដិវត្តន៍ឧស្សាហកម្មទី៤? ហើយកម្ពុជាមានបញ្ហាប្រឈមអ្វីខ្លះក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤នេះ?