ភ្ញៀវប្រចាំថ្ងៃ

លោក​ ញឹក​ ប៊ុនឆៃ​៖ ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ​មិន​អាច​រួប​រួម​ជា​មួយ​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​បាន​ទេ​

សំឡេង ១២:១៧
លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្សខ្មែររួបរួមជាតិ
លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្សខ្មែររួបរួមជាតិ @RFI

គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់​លោក​ ញឹក ​ប៊ុនឆៃ ​គឺ​មាន​លេខ​រៀង​ទី​១​នៅ​លើ​សន្លឹក​ឆ្នោត​អាណត្តិនេះ​។ ​គឺ​ជាគណ​បក្ស​ដែល​បែក​ចេញ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​របស់​​សម្តេច​​ក្រុម​ព្រះ​។ ​ប៉ុន្តែ​លោក​ ញឹក​ ប៊ុនឆៃ​ ដែល​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអា​សន្ន ​ដើម្បី​​មក​ដឹក​នាំគណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ ឡើង​វិញ​ បាន​បញ្ជាក់​ថា ​គណ​បក្ស​របស់​លោក​មិន​អាច​ទៅរួបរួម​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​បាន​ឡើយ ​ដោយសារ​តែ​​មាន​របៀប​​ដឹក​នាំ​ខុស​គ្នា​។ ​