អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ អ៊ូ ​ច័ន្ទរ័ត្ន​៖ ​ខ្ញុំ​ជឿថា​ព្រះ​មហាក្សត្រ​នឹង​ផ្តល់​យុត្តិធម៌​ និង​ផ្សះ​ផ្សា​ការ​បែក​បាក់​ក្នុង​សង្គម​

សំឡេង ១០:០៧
លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ដោយ៖ អ៊ឹង ប៊ុនថន

មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ មាន​សុទិដ្ឋិនិយម​ថា ​ព្រះ​មហាក្សត្រ​នឹង​​ផ្តល់​យុត្តិធម៌​និង​​ផ្សះ​ផ្សា​​ការ​បែក​​បាក់​​ក្នុង​​សង្គម​កម្ពុជា​ ករណី​រំលាយ​គណ​បក្ស​ប្រឆាំង​និង​​ហាម​​មនុស្ស​១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​៥ឆ្នាំ​។ ​នេះ​ជា​ការ​លើក​​របស់​ លោក​ អ៊ូ​ ច័ន្ទរ័ត្ន​ នៅ​ក្នុង​នាទី​​ភ្ញៀវ​ប្រចាំ​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​នារាត្រី​នេះ ​បន្ទាប់ពី​​ក្រុម​​មន្រ្តី​នៃ​គណបក្ស​នេះ ​ចំនួន​២០​រូប​បាន​សរសេរ​លិខិត​ថ្វាយ​​ព្រះ​​មហា​ក្សត្រ​​មុន​ចូលឆ្នាំ​ខ្មែរ​។ ​លោក​ អ៊ូ ​ច័ន្ទរ័ត្ន​ សំដែង​ក្តី​សង្ឃឹមថា ​នឹង​មាន​ចម្លើយ​​ជា​ដំណោះ​ស្រាយ​​បែប​​វិជ្ជមាន​ពី​​ព្រះ​​មហាក្សត្រ​ ​បន្ទាប់​ពី​សំណើរ​របស់​លោកចំនួន​២​ដង​ ត្រូវ​បាន​តុលាការ​កំពូលទាត់​ចោល​រួច​​ហើយ​​កាល​​ពី​​ពេល​​កន្លង​​ទៅ​​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ