អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ យ៉ងសាំង​ កុមារ​ ៖​ នាយក​រដ្ឋមន្រ្តី​ត្រូវ​គោរព​តំណាង​រាស្ត្រ​ មិន​មែន​តំណាង​រាស្ត្រ​ខ្លាច​នាយក​រដ្ឋមន្រ្តី​ទេ​

សំឡេង ០៨:៣៤
លោក យ៉ងសាំង កុមារ បេក្ខជននាយករដ្ឋមន្រ្តី​របស់​គណបក្សគ.ប.ម
លោក យ៉ងសាំង កុមារ បេក្ខជននាយករដ្ឋមន្រ្តី​របស់​គណបក្សគ.ប.ម @អ៊ឹង ប៊ុនថន
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

លោក​បណ្ឌិត​ យ៉ងសាំង​ កុមារ​ ត្រូវ​បាន​​សមាជិក​បោះឆ្នោត​​គាំទ្រ​ឲ្យ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​របស់​គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​នៅថ្ងៃនេះ ​សម្រាប់​អាណត្តិ​ទី៦​ខាង​មុខ​។ ​បណ្ឌិត​ខាង​​កសិកម្ម​រូបនេះ ​បាន​ឈ្នះសំឡេង​ឆ្នោត​ចំនួន​១២៧​សំឡេង​ លើ​១៤៦​សំឡេង​។ ​ក្នុង​ពេល​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​អ្នក​យកព័ត៌​មាន​​វិទ្យុ​បារាំង​​អន្តរ​ជាតិ​RFI​ ជា​​ភ្ញៀវ​​ប្រចាំ​ថ្ងៃ​នារាត្រី​នេះ ​លោក​ យ៉ងសាំង ​កុមារ​ ថ្លែង​ថា ​ក្នុង​នាម ​ជានាយក​រដ្ឋមន្រ្តី​ ត្រូវ​គោរព​ តំណាង​រាស្ត្រ​ ព្រោះ​តំណាង​រាស្រ្ត​ជា​តំណាង​ប្រជាពលរដ្ឋ​ គឺមិន​មែន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​ខ្លាច​នាយក​រដ្ឋ​មន្រ្តី​នោះទេ​​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ