ភ្ញៀវប្រចាំថ្ងៃ

លោក​ស្រី ម៉ែន នារី​សោភ័គ​៖ ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​សំខាន់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​មួយ​ទៀត គឺ​ការ​ជួយ​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​ពេល​ទឹក​ជំនន់​ស្រក​ទៅ​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​នេះ គឺ​លោកស្រី ម៉ែន នារី​សោភ័គ អគ្គលេខា​ធិការ​រង​​កាកបាទក្រហមកម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ៊ឹម រចនា លោកស្រី​ម៉ែន នារី​សោភ័គ​ឲ្យ​ដឹង​ថា សាខា​កាកបាទ​ក្រហម​កម្ពុជា​តាម​រាជធានី-ខេត្ត​រង​គ្រោះ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុង​ខេត្ត​ខ្លួន​ឯង។ ហើយ​ប្រសិន​បើ​ជួយ​សង្គ្រោះ​មិន​បាន​គ្រប់​គ្រាន់ ទី​ស្នាក់ការ​កណ្ដាល​កាក​កាទ​ក្រហម​កម្ពុជា​នៅ​ភ្នំពេញ​នឹង​ជួយ​បន្ថែម​ទៅ​តាម​សំណើ​របស់​សាខា​តាម​ខេត្ត។ លោក​ស្រី​បន្ត​ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​នៅ​តែ​មាន ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ ប៉ុន្តែ​ ការ​ប្រឈម​មួយ​ទៀត​នោះ គឺ​ការ​ស្ដារ​ជីវភាព​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​ទឹក​ស្រក​ទៅ​វិញ។

លោក​ស្រី ម៉ែន នារី​សោភ័គ អគ្គលេខាធិការ​រង​កាកបាទ​ក្រហម​កម្ពុជា
លោក​ស្រី ម៉ែន នារី​សោភ័គ អគ្គលេខាធិការ​រង​កាកបាទ​ក្រហម​កម្ពុជា Life With Dignity