ភ្ញៀវប្រចាំថ្ងៃ

លោក​ យស​ មុនី​រ៉ាត់​ ៖​ ក្រុម​ហ៊ុន​ដែល​បាន​សិទ្ធិ​រុក​រក​រ៉ែ​នៅ​កែវ​សីមា​ មិន​ទាន់​​ធ្វើ​​អាជីវ​កម្ម​ឲ្យ​មាន​ជាតិ​ពុល​ទេ​

សំឡេង ១៣:០៧
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ @សហការី

បន្ទាប់ពី​ពុល​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ក្រចេះ ​ដែល​​ក្រសួង​​សុខា​ភិបាល​​អះ​​អាង​​ថា​ ​មក​​ពី​​ពុល​​ស្រា ​និង​​ពុល​​ទឹក​នោះ ​​រដ្ឋ​មន្រ្តី​​ក្រសួង​​ឧស្សា​ហកម្ម​ និង​​សិប្ប​កម្ម​ បាន​ចេញ​មក​បញ្ជាក់​​ថា ​ការ​ពុល​ទឹក​នោះ​គឺ​ដោយសារ​តែ ​​ការ​​ប្រើ​​ប្រាស់​​សារ​ធាតុ​«ត្យា​នីត»​ សម្រាប់​​លាង​​រ៉ែ​​មាស ​ហើយ​​​បណ្តាល​​ឲ្យ​​ហូរ​​ចូល​​ទន្លេ​ពី​​ខេត្ត​​មណ្ឌលគិរី ​មក​ខេត្ត​ក្រចេះ​។​ លោក ​ចម​ ប្រសិទ្ធ​ ​បាន​​បន្ទោស​លើ​ការ​ធ្វើ​អាជីវ​កម្មរ៉ែ​នៅទី​នោះ។​ ប៉ុន្តែ​​ក្នុង​នាទី​ភ្ញៀវ​ប្រ​ចាំ​ថ្ងៃ​របស់​​វិទ្យុ​​​បារាំង​នៅ​រាត្រី​នេះ​​ លោក​ យស ​មុនីរ៉ាត់​ អគ្គ​នាយក​​នៃ​អគ្គ​នាយកដ្ឋាន​រ៉ែ ​បាន​អះ​អាង​ថា ​ក្រុម​​ហ៊ុន​​ដែល​បាន​សិទ្ធិ​រុក​រក​រ៉ែ​នៅ​តំបន់​នោះ ​មិន​ទាន់​បាន​ធ្វើ​អាជីវ​កម្ម​ឲ្យ​មាន​ជាតិពុល​អ្វី​នោះទេ​។ ​​ប៉ុន្តែ​លោកថា​ មាន​ពលរដ្ឋ​ធ្វើ​អាជី​វកម្ម​ខុស​ច្បាប់​។ ​