អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​សឿង ​សារឿន​៖ ​កម្ពុ​ជា​មាន​​ឳ​កាស​​កាន់​តែ​ច្រើន​ បើ​​ចូល​​ជា​​សមាជិក​​នៃ​​ប្រទេស ​OGP​

សំឡេង ០៨:៥៦
លោក​​សឿង ​​សារឿន ​​នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​សហ​​ប្រតិបត្តិ​ការ​​​ដើម្បី​​​កម្ពុជា​ ​(CCC)​​។
លោក​​សឿង ​​សារឿន ​​នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​សហ​​ប្រតិបត្តិ​ការ​​​ដើម្បី​​​កម្ពុជា​ ​(CCC)​​។ RFI/សហការី
ដោយ៖ វ៉ា សំណព្វ
១៤ នាទី

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​នៅ​ថ្ងៃ​នេះ​ គឺ​​លោក​សឿង ​សារឿន ​នាយក​​ប្រតិបត្តិ​​គណៈកម្មាធិការ​​សហ​ប្រតិបត្តិ​ការ​​ដើម្បី​​កម្ពុជា ​(CCC)​។ នៅ​​ថ្ងៃ​ទី​១៦​តុលា​​នេះ ​អង្គការ​​សង្គម​​ស៊ីវិល​​ចំនួន​៥ ​រួម​ជា​មួយ​​អង្គការ​​ស​ង្គ​ម​​ស៊ីវិល​​រាប់​សិប​​ទៀត​ បាន​​ជួប​​ពិភាក្សា​គ្នា​​រយៈពេល​​ពី​រ​​ថ្ងៃ​ នៅ​ឯ​សណ្ឋាគារ​ សាន់វ៉េ ​ដោយ​​ផ្តោត​​សំខាន់​​ទៅ​លើ​ភាព​ជា​​ដៃ​គូ​រ​ដ្ឋាភិបាល​​បើក​ទូលាយ ​ហៅ​​កាត់​​ថា ​OGP​។ ​OGP​ គឺ​ជា​​ឧបករណ៍​​ថ្មី​​មួយ​ដែល​​ទើប​តែ​​បង្កើត​ឡើង​​នៅ​​ឆ្នាំ​២០១១ ​ដើម្បី​​ជំរុញ​​ឲ្យ​​ប្រទេស​​នៅ​ក្នុង​​ពិភព​លោក​អនុវត្ត​​ការងារ​​របស់​ខ្លួន​​ប្រកប​ដោយ​​តម្លាភាព​ គណនេយ្យ​ភាព​ និង​​ជំនឿ​​ទុក​ចិ​ត្ត​​ពី​​ប្រជាពលរដ្ឋ​​ម្ចាស់​ឆ្នោត ​និង​​គ្រប់​​គូ​ភា​គី​។ ​បើ​តាម​​លោក​​សឿង​ សារឿន​ កម្ពុជា​​នឹង​​ទទួល​បាន​​ឳ​កាស​​កាន់​តែ​ច្រើន​ បើ​​ប្រទេស​​នេះ​​ចូល​រួម​​ជា​​សមាជិក​​នៃ​​ប្រទេស ​OGP​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ