អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ឡោ ​ដាវុធ​៖ ​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា​ទាម​ទារ​ការ​ស្មោះ​ត្រង់ ​និង​ឆន្ទៈ​ពិត​ប្រាកដ​

សំឡេង ១០:១៤
លោក​ ឡោ ​ដាវុធ ​អគ្គ​នាយក​សុរិយោដី ​និង​ភូមិសាស្ត្រ​ នៃ​ក្រសួង​រៀប​ចំ​ដែនដី ​នគរូប​នីយកម្ម ​និង​សំណង់​។
លោក​ ឡោ ​ដាវុធ ​អគ្គ​នាយក​សុរិយោដី ​និង​ភូមិសាស្ត្រ​ នៃ​ក្រសួង​រៀប​ចំ​ដែនដី ​នគរូប​នីយកម្ម ​និង​សំណង់​។ RFI
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​នៅ​ថ្ងៃ​នេះ ​គឺ​​លោក​ ឡោ ​ដា​វុ​ធ ​អគ្គ​នាយក​​សុរិយោ​ដី​ និង​​ភូមិ​សាស្ត្រ​ នៃ​​ក្រសួង​​រៀប​ចំ​​ដែនដី ​នគរូប​នីយកម្ម ​និង​​សំណង់​។ ក្រ​សួង​​រៀប​ចំ​​ដែន​ដី ​ន​គ​រូបនីយកម្ម ​និង​​សំណង់ ​ដែល​​ទើប​តែ​​បាន​​ដោះ​ស្រាយ​​បញ្ហា​ដី​ធ្លី​​នៅ​​ឃុំ​​ស្នួល ​ស្រុក​​ស្នួល​​ខេត្ត​ក្រចេះ ​ចប់​​ជា​​ស្ថាពរ​ និង​​ទើប​តែ​​បាន​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​​ជូន​​ប្រជាពលរដ្ឋ​ ចំនួន​២​ភូ​មិ​។​ ​យន្តការ​​នៃ​​ការ​ដោះ​ស្រាយ ​គឺ​​ក្រសួង​​បាន​សម្រេច​​កាត់​​ដី​​ទំហំ​​ជាង១៥​០០​ហិច​តា​​ពី​​ដី​​សម្ប​ទាន​​សេដ្ឋកិច្ច​​របស់​​ក្រុមហ៊ុន​​ប្រគល់​ជូន​​ប្រជា​ពលរដ្ឋ​​តែ​ម្តង​។ ​អ្វី​​ជា​ការ​​កត់​សម្គាល់​ ការ​ដោះ​ស្រាយ​​បញ្ហា​ដី​ធ្លី​​ដែល​មាន​​ជម្លោះ​​តាំង​ពី​​ឆ្នាំ​២០០៨ ​នៅ​​ឃុំ​​ស្នួល​​ស្រុក​​ស្នួល​​ខេត្ត​ក្រចេះ​​នេះ​ បាន​​ដោយ​​រលូន​​បែប​នេះ ​ក៏​ដោយ​​សារ​​មាន​​បទ​បញ្ជា​​ផ្ទាល់​មាត់​​ពី​​លោក​នាយក​​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ផង​ដែរ​។ ​ប៉ុន្តែ​​សម្រាប់​​លោក ​ឡោ ​ដា​វុ​ធ ​ការ​ដោះ​ស្រាយ​​បញ្ហា​ដី​ធ្លី​​នៅ​​កម្ពុជា ​គឺ​​ត្រូវ​​ទាម​ទារ​​ឲ្យ​មាន​​ភាព​ស្មោះ​ត្រង់​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ