អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ មៀច​ មាន​ ៖ ​រដ្ឋ​​សភា​​នឹង​​ជំរុញ​ឲ្យ​​សម្រេច​ឡើង​វិញ​​លើ​គម្រោង​សាង​សង់​ទំនប់​វារី​​អគ្គិសនី​សេ​សាន​ក្រោម​២​​

សំឡេង ០៩:៤៨
លោក មៀច មាន អ្នកសម្របសម្រួល បណ្តាញទន្លេ​
លោក មៀច មាន អ្នកសម្របសម្រួល បណ្តាញទន្លេ​ @Facebook
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​នេះ ​គឺ​​លោក​ មៀ​ច ​មាន​ អ្នក​សម្រប​សម្រួល​បណ្តាញ​​ទន្លេ​។​ ​ក្នុង​នាម​​ជា​​អ្នក​តស៊ូ​​មតិ​​ប្រឆាំង​នឹង​​ការ​សាង​សង់​​ទំនប់​​វា​រី​​​​អគ្គិសនី​នៅ​​ខេត្ត​ស្ទឹងត្រែង ​ក្រចេះ ​និង​​ខេត្ត​​រតនៈ​គិរី​ លោក ​មៀ​ច ​មាន ​យល់​ឃើញ​ថា​ ការ​ចូល​​ឆ្លើយ​បំភ្លឺ​របស់​​រដ្ឋ​មន្ត្រី​ក្រសួង​​រ៉ែ ​និង​​ថាមពល​ លោក ​ស៊ុយ ​សែម ​នៅ​ក្នុង​​រដ្ឋ​សភា​ជាតិ​ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១៩​មិថុនា​​នេះ ​មិន​មាន​​អ្វី​​ប្លែក​​នោះ​ទេ ​ហើយ​​ថា ​នោះ​​គ្រាន់​តែ​​ជា​ការ​​ផ្តល់​ព័ត៌មាន​​បន្ថែ​​ម​​ប៉ុណ្ណោះ​។ ​តែ​​យ៉ាង​ណា​​ក៏ដោយ​ លោក ​រំពឹង​ថា ​រដ្ឋ​សភា​​នឹង​​ចេញ​​សេចក្តី​សម្រេច​​ណា​មួ​យ​ ក្រោយ​ពី​​បាន​ស្តាប់​​ការ​បំភ្លឺ​​របស់​​រដ្ឋ​មន្ត្រី​ក្រសួង​​រ៉ែ ​និង​​ថាមពល ​លោក ​ស៊ុយ ​សែម​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ