ភ្ញៀវប្រចាំថ្ងៃ

លោក​ រស់​ ចន្ត្រា​បុត្រ​៖ ​រដ្ឋ​ប្រហារ​យោ​ធា​នៅ​ថៃ​គឺ​ជា​ការ​ព្រួយ​បារម្ភ​ថ្មី​ទៀត​អំពី​ជម្លោះ​ព្រំ​ដែន​

សំឡេង ១៣:០០
លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅថ្ងៃនេះ គឺ​លោក​បណ្ឌិត​សភាចា​រ្យ រស់ ច​ន្ត្រា​បុត្រ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក រស់ ច​ន្ត្រា​បុត្រ បាន​អះអាងថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា​ថៃ​ជា​ក្តីបារម្ភ​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត​ដែល​អាច​កើតឡើង​ពី​រដ្ឋប្រហារ​ឡើងកាន់​អំណាច​របស់​ក្រុម​យោធា​ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា។ យ៉ាងណា​ក៏​ដោយ​ លោក​មិន​ព្រួយបារម្ភ​ថា កម្ពុជា​​នឹង​​កើត​មាន​បញ្ហា​ផ្ទៃក្នុង​ធ្ងន់ធ្ងរ​ទេ​ទោះជា​មាន«វិវាទ»នយោបាយ​ដូច​សព្វថ្ងៃ​ក៏ដោយ។