អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​សុខ ​ពុទ្ធីវុធ​៖ ​កម្ពុជា​មិន​អាច​សម្រេច​ផែន​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ត្រឹម​ឆ្នាំ​២០១​៥​នោះ​ទេ​

សំឡេង ១០:៥០
លោក ​សុខ ​ពុទ្ធីវុធ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​សោ​ម៉ា​។
លោក ​សុខ ​ពុទ្ធីវុធ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​សោ​ម៉ា​។
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក ​សុខ ​ពុទ្ធីវុធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​សោម៉ា​។ ​នៅ​​ថ្ងៃ​នេះ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​ស្តី​អំពី​​ការ​សិក្សា​ទីផ្សារ​អន្តរជាតិ​របស់​អង្ករ​កម្ពុជា​៖​ លទ្ធ​ផល​ និង​អនុសាសន៍ ដែល​រៀប​ចំ​ដោយ​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ សហការ​ជាមួយ​ Agland​ Investment​ Services,​ Inc.​ នៅ​សណ្ឋាគារ ​SOFITEL​ ក្រុង​ភ្នំ​ពេញ​។ ​សិក្ខា​សាលា​ដែ​ល​ទើប​តែ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​នេះ ​គឺ​ដើម្បី​ស្វែង​រក​យុទ្ធ​សាស្រ្ត​ថ្មី​ ក្នុង​ការ​ស្វះ​ស្វែង​រក​ទីផ្សារ​ធំ​ៗ​ចំនួន​៦​បន្ថែម​ទៀត​ ខណៈ​ដែល​ផែនការ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ទំនង​ជា​មិន​អាច​ទៅ​រួច​នោះ​។យ៉ាងណាក៍ដោយ លោក សុខ ពុទ្ធីវុធ បានទទូចអោយក្រុមហ៊ុននាំចេញអង្ករទាំងអស់ ត្រូវចងគ្នាជាចង្កឹះមួយបាច់ ដើម្បីអោយផែនការនាំចេញអង្ករ១លានតោនសំរេចបាន តែមិនមែននៅត្រឹមឆ្នាំ២០១៥ខាងមុខនេះទេ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ