ភ្ញៀវប្រចាំថ្ងៃ

លោក​ ធន សារាយ​៖ ​របាយការណ៍​អាដហុក​ គឺ​ជា​ការ​ក្រើន​រម្លឹក​ជា​ថ្មី​ដល់​រដ្ឋា​ភិបាល​កម្ពុជា​

សំឡេង ០៨:០០
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក។ RFI/ Siv Channa

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅថ្ងៃនេះ គឺ​លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក។ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ អង្គការ​អាដហុក បានចេញ​របាយ​ការណ៍​មួយ​ដោយបាន​ព្រមាន​ដល់​រដ្ឋាភិ​បាល ពី​ជម្លោះដីធ្លី ដែល​កំពុង​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​ក្នុងសង្គម​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិ​បាល​បាន​ទាត់ចោល​និង​ចាត់ទុកថា ជា​របាយ​ការណ៍​ចាស់។ យ៉ាង​ណា​​​ក៏ដោយ លោក ធន សារាយ បាន​បញ្ជាក់ថា ការ​ចេញ​​របាយការណ៍​របស់​អាដហុក​នេះ គឺជា​ការ​ក្រើនរម្លឹក​ជាថ្មី​ដល់​រដ្ឋាភិបាល​កម្ពុជា ហើយ​ថា រដ្ឋាភិបាល​គួរតែ​ទទួលយក​របាយ​កា​រ​ណ៍​​នេះ​ពិចារណា ជាជាង​ទាត់ចោល និង​ចាត់ទុកថា របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ជា​របាយការណ៍​ប្រឆាំង។