លោក ទ្រឿង មាលី៖ កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស បែកពពុះមាត់ តែមិនបែកឈាម
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក ទ្រឿង មាលី អតីតនាយកព្រះរាជខុទ្ទកាល័យព្រះបរមរតនកោដ្ឋ បច្ចុប្បន្នគឺជាទីប្រឹក្សាអមរដ្ឋសភា។ លោក ទ្រឿង មាលី ដែលកាលពីឆ្នាំ១៩៨៧ដល់១៩៩១ គឺជាសមាជិកគណៈប្រតិភូកម្ពុជាមួយរូបក្នុងចំណោមសមាជិកជាច្រើនរូប ដែលបានរួមចំណែកក្នុងការជួយការងារដល់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១។ បើតាមលោក ទ្រឿង មាលី ២៣ឆ្នាំមកនេះ កម្ពុជា មិនទាន់អនុវត្តន៍បានពេញលេញទៅតាមកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែយ៉ាងហោចណាស់ កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យយើងបញ្ចប់បាននូវការបង្ហូរឈាមគ្នា ពោលគឺ បែកពពុះមាត់ តែមិនបែកឈាម។