លោក យឹម សុវណ្ណ៖ ការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សប្រឆាំង គឺជាស្ថានភាពធ្ងន់ធ្ងរ
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក យឹម សុវណ្ណបានហៅស្ថានភាពនៃការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ដោយអាជ្ញាធររដ្ឋាភិបាលនៅពេលនេះ គឺជាស្ថានភាពធ្ងន់ធ្ងរមួយ។ តែយ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ បានអះអាងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់មិនព្រួយបារម្ភទេ ហើយប្រសិនបើមានការចាប់ខ្លួនបន្ថែមទៀតនោះ តំណាងរាស្ត្របក្សសង្គ្រោះជាតិទាំងអស់នឹងស្ម័គ្រដើរចូលទៅកាន់ពន្ធនាគារតែម្តង។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បានអំពាវនាវឲ្យមានការជួបចរចាគ្នាជាថ្មី ដើម្បីស្វែងរកដំណោះស្រាយនយោបាយ។ មានតែការចរចាប៉ុណ្ណោះ ជាជម្រើសដ៏ល្អបំផុត។