ភ្ញៀវប្រចាំថ្ងៃ
លោកស្រី សូ ភីណា៖ ភាពធូររលុងនៃច្បាប់កម្មសិទ្ធិបញ្ញា ធ្វើឲ្យអ្នកនិពន្ធខ្លាចរអាក្នុងការបោះពុម្ពស្នាដៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃអាទិត្យនេះ គឺលោកស្រី សូ ភីណា។ លោកស្រី សូ ភីណា ដែលកំពុងតែបំពេញការងារស្ម័គ្រចិត្ត ជាប្រធានគណៈកម្មការអ្នកនិពន្ធស្ដ្រីនៅកម្ពុជា។ គោលបំណងចម្បងនៃគណៈកម្មការនេះ គឺដើម្បីជួយលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងការតែងនិពន្ធ។ បើតាមលោកស្រី សូ ភីណា មូលហេតុដែលបណ្ដាលឲ្យអ្នកនិពន្ធ ជាពិសេសស្ដ្រី មិនសូវបោះពុម្ពស្នាដៃរបស់ខ្លួនដើម្បីដាក់លក់លើទីផ្សារ គឺដោយសារតែច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា មានភាពធូររលុង។