ភ្ញៀវប្រចាំថ្ងៃ
មន្តទឹកខ្មៅ៖ជាវណ្ណកម្មថ្មីចម្រុះរស់ជាតិ ឆ្លុះបញ្ចាំងពីខ្លឹមសារពិតនៃជីវិតក្នុងសង្គមខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៣
សៀវភៅថ្មីដែលមានឈ្មោះថា “មន្តទឹកខ្មៅ” គឺជាចំណងជើងនៃកម្រងវណ្ណកម្មរួមសម័យរបស់អ្នកនិពន្ធខ្មែរ២១រូប ត្រូវបានដាក់សម្ពោធ ជាផ្លូវការ នៅរសៀលថ្ងៃសៅរ៍នេះ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI រាត្រីនេះ សហអ្នកនិពន្ធ បានលើកឡើងថា សៀវភៅមួយប្រភេទនេះ គឺបានបង្ហាញពីខ្លឹមសារពិតនៃជីវិតសង្គម ដែលខ្លួនបានឆ្លងកាត់ និងបង្កប់នូវអត្ថន័យផ្សេងៗគ្នា ទៅតាមការប្រឌិតចងក្រងរបស់អ្នកនិពន្ធ ហើយក៏ឆ្លុះបញ្ចាំងនូវភាពស្រដៀងគ្នា នៃរឿងរ៉ាវជីវិតរបស់មិត្តអ្នកអានខ្លះក៏ថាបាន។