សុទិដ្ឋិនិយមរបស់កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
កម្ពុជាចង់ឃើញសាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាជាងភាពតានតឹងជាមួយថៃ។ សញ្ញាខ្លះបង្ហាញឱ្យឃើញដូច្នេះ៖ កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន អបអរសាទរឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នៅថ្ងៃព្រហស្បតិ៍។ ថ្ងៃនោះដែរ រដ្ឋមន្ត្រីការបរទេសខ្មែរ ដែលដឹងថា បច្ចុប្បន្ន ពលករខ្មែរជិត៧០ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃ ប្រាប់ឯកអគ្គរាជទូតថៃផុតអាណត្តិថា កម្ពុជាចាំអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិអំពីរឿងព្រះវិហារ ជាមួយថៃក្នុងស្មារតីមិត្តភាព។ ប៉ុន្តែ អ្វីៗមិនសុទ្ធតែធម្មតាឡើយ។