អានតួអត្ថបទ
កម្ពុជា

ក្លឹប​អ្នក​កាសែត​កម្ពុជា​ថ្កោល​ទោស​ការ​សម្លាប់​អ្នក​កាសែត​អាមេរិក​

Nhà báo Mỹ Steven Sotloff và kẻ khủng bố (vidéo do Nhà nước Hồi giáo công bố)
Nhà báo Mỹ Steven Sotloff và kẻ khủng bố (vidéo do Nhà nước Hồi giáo công bố) REUTERS
ដោយ៖ ប៉ែន បូណា
១៤ នាទី

ក្លឹប​​អ្នក​កាសែត​​កម្ពុជា​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ​​ដោយ​​ថ្កោល​ទោស​​យ៉ាង​ខ្លាំង​​ដល់​​ក្រុម​​ជី​ហាត​​នៃ​​រដ្ឋ​​អ៊ីស្លាម​​ដែល​​បាន​សម្លាប់​​អ្នក​កាសែត​​អាមេរិកាំង​​យ៉ាង​​សាហាវ​ព្រៃ​ផ្សៃ​។ ​ការ​​ថ្កោល​ទោស​​នេះ​​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​​អ្នក​កាសែត​​អាមេរិក​កាំង​​ពីរ​​នាក់​​ត្រូវ​បាន​​ក្រុម​​នេះ​​សម្លាប់​​ដោយ​​វិធី​​កាត់​​ក​​ទាំង​​រស់​​ជា​​បន្ត​បន្ទាប់​​ក្នុង​​រយៈ​ពេល​​តែ​​ពីរ​​សប្តាហ៍​​ប៉ុណ្ណោះ​។ ​

ផ្សាយពាណិជ្ជកម្ម

ការប្រហារជីវិត​អ្នកកាសែត​អាមេរិកកាំង​ពីរ​នាក់​យ៉ាង​សាហាវព្រៃផ្សៃ​ដោយ​វិធី​កាត់​ក​ទាំង​រស់​ពី​សំណាក់​ក្រុម ជី​ហាត​និយម​របស់​រដ្ឋ​អ៊ីស្លាម ISIS កំពុង​បង្ក​ឲ្យ​មានប្រតិកម្ម​ថ្កោលទោស​ពី គ្រប់​ជ្រុងជ្រោយ​នៃ​ពិភពលោក ក្នុងនោះ​ក្លឹប​អ្នកកាសែត​កម្ពុជា​ក៏​មិន​នៅ​ស្ងៀម​ដែរ។ នៅក្នុង សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី០៤កញ្ញា​នេះ ក្លឹប​អ្នកកាសែត កម្ពុជា​បាន​ថ្កោលទោស​និង​បាន​ហៅ​សកម្មភាព​នោះ​ថា​ជា​អំពើ​យង់ឃ្នង​ប្រឆាំង​មនុស្សជាតិ និង​ជាការ​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​សេរីភាព​សារព័ត៌មាន​ដែល​មិនអាច​អត់ឱន​បាន។

សូមបញ្ជាក់ថាអ្នកកាសែត​អាមេរិក ឈ្មោះ Steven Sotloff អាយុ ៣១ ឆ្នាំ ត្រូវបាន​ពួក​ឧទ្ទាម​ជី​ហាត​ចាប់ខ្លួន​ក្នុងប្រទេស​ស៊ី​រី​និង​បាន​ប្រហារជីវិត​ដោយ​កា​ត់ក​យ៉ាង​ព្រៃផ្សៃ។ រូបភាព​វីដេអូ​នៃ​ការប្រហារជីវិត​អ្នកកាសែត​រូបនេះ​ត្រូវបាន​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​នែ​ត កាលពី​ថ្ងៃ​អង្គារ​ទី២ កញ្ញា។ នេះ​ជា​លើក​ទី២ហើយ​ដែល​ក្រុម​ជី​ហាត​បានសម្លាប់​អ្នកកាសែត​អាមេរិកាំង​ដោយ​វិធី​សាហាវយង់ឃ្នង​បែបនេះ​បន្ទាប់ពី​អ្នកកាសែត​អាមេរិកាំង​ទី១ឈ្មោះ James Foley អាយុ ៤១ឆ្នាំ ត្រូវបាន​ក្រុម​នេះ​ចាប់ខ្លួន​និង​សម្លាប់​ដោយ​វិធី​ដូចគ្នានេះ​កាលពី​ពីរ​សប្តាហ៍​មុន។

ការប្រហារជីវិត​អ្នកកាសែត​អាមេរិកាំង​នេះ​គឺ​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ស​ហ​រដ្ឋ​អាមេរិក​ទៅលើ​ក្រុម​របស់​ជី​ហាត​ចាប់តាំងពី​ពាក់កណ្តាល​ខែសីហា​កន្លង​មក​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ តាមរយៈ​ខ្សែ​វីដេអូ ពួក​ឃាតករ​ដៃ​ឆៅ​ក៏បាន​ព្រមាន​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត និង​បាន​ព្រមាន​ដល់​បណ្តា​ប្រទេស​ទាំងឡាយណា​ដែល​សហការ​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ប្រឆាំងនឹង​សកម្មភាព​របស់​ក្រុម​ខ្លួន​ផងដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ថ្កោលទោស​ជា​សាធារណៈ​អំពើ​សាហាវព្រៃផ្សៃ​ទៅលើ​អ្នកកាសែត​នេះ​រួចហើយ។  ក្លឹប​អ្នកកាសែត​កម្ពុជា​ដែលជា​សមាគម​អ្នកកាសែត​ធំជាងគេ​មួយ​នៅ​កម្ពុជា​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ និង​ដល់​មនុស្សជាតិ​លើ​ពិភពលោក​ឲ្យ​ចាត់វិធានការ​គ្រប់បែបយ៉ាង​ដើម្បី​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ